ឧទ្ទេសនាមសង្ខេបហ្វាលូនតាហ្វា
ហ្វាលូនតាហ្វាក៏ហៅថាហ្វាលូនគង់, គឺជាមហាធម៌បួសហាត់កម្រិតលើនៃពុទ្ធវង្សដោយលោកគ្រូធំលីហ៊ុងជឺបង្កើតឡើង, យកចរិតពិសេសខ្ពស់បំផុតនៃចក្រវាល “សច្ចៈ-ករុណា-ខន្ដី” ធ្វើជាការណែនាំមូលដ្ឋាន, យោងតាមគោលការណ៍វិវត្តន៍របស់ចក្រវាលដើម្បីបួសហាត់។
ថ្ងៃទី១៣ខែឧសភាឆ្នាំ១៩៩២, លោកគ្រូធំលីហ៊ុងជឺលើកដំបូងបង្រៀនហ្វាលូនតាហ្វាជាសាធារណៈ, ក្នុងប៉ុន្មានឆ្នាំដ៏ខ្លីបានទាក់ទាញមនុស្សជាង១០០លាននាក់បួសហាត់, បានលេចឡើងអព្ភូតហេតុនៃការកម្ចាត់ជំងឺកាយសម្បទា, ការថ្កើងឡើងសីលធម៌រាប់មិនអស់។ ហ្វាលូនតាហ្វាច្បាប់តែមួយកាតព្វកិច្ចបង្រៀនគង់, ឯកសារបង្រៀនទាំងអស់អាចទាញយកដោយឥតគិតថ្លៃពីលើអ៊ីនធឺណិត។
ហ្វាលូនតាហ្វាចរិតជីវិតបួសទាំងទ្វេ
បួសហាត់ហ្វាលូនតាហ្វាចង្អុលផ្ទាល់ចិត្តមនុស្ស, ចង្អុលចេញបួសហាត់ពិតប្រាកដគឺត្រូវតែយោងតាមបរមាណីយនៃ “សច្ចៈ-ករុណា-ខន្ដី” ដើម្បីបួសហាត់ចិត្តនេះរបស់ខ្លួនឯង, ហៅថាបួសចិត្តចរិត។ ចិត្តចរិតរួមបញ្ចូលគុណធម៌ (គុណធម៌ជាប្រភេទសារធាតុមួយ); រួមបញ្ចូលខន្ដី; រួមបញ្ចូលភ្ញាក់ដឹង; រួមបញ្ចូលលះ; លះចោលតណ្ហាគ្រប់ប្រភេទ, ចិត្តប្រកាន់គ្រប់ប្រភេទក្នុងមនុស្សសាមញ្ញ; នៅតែត្រូវអាចរងទុក្ខជាដើម, រួមបញ្ចូលប្រការនៃទិដ្ឋភាពជាច្រើន។ ចិត្តចរិតរបស់មនុស្សគ្រប់ទិដ្ឋភាពសុទ្ធតែត្រូវការសម្រេចបានលើកកម្ពស់, បែបនេះលោកអ្នកទើបអាចលើកកម្ពស់ឡើងមកបាន, នេះជាមូលហេតុគន្លឹះមួយនៃការលើកកម្ពស់អំណាចគង់។ (《ជួនហ្វាលូន》) ចិត្តចរិតលើកកម្ពស់ឡើងមក, គង់គឺនឹងបង្កើន, រាងកាយក៏នឹងកើតឡើងការផ្លាស់ប្រែធំ។
ហ្វាលូនតាហ្វាក៏មានផ្នែកបួសជីវិត, ៥សំណុំគង់ហ្វាសាមញ្ញងាយរៀន, អ្នកបួសហាត់ជាញឹកញាប់ទទួលបានប្រសិទ្ធភាពសុខភាពច្បាស់លាស់សូម្បីតែអច្ឆរិយៈ, មនុស្សបំប្លែងឆ្ពោះទៅទិសយុវវ័យ។ ហ្វាលូនតាហ្វាត្រូវការទាំងបួសទាំងហាត់, បួសនៅមុន, ហាត់នៅក្រោយ។ មិនបួសចិត្តចរិត, គ្រាន់តែហាត់ចលនាគឺមិនអាចបង្កើនគង់; គ្រាន់តែបួសចិត្តហើយមិនហាត់គង់, អំណាចគង់នឹងត្រូវរារាំង, រាងកាយដើមក៏គ្មានវីធីផ្លាស់ប្រែបាន។
បួសហាត់ហ្វាលូនតាហ្វាយកហ្វាលូនធ្វើជាមជ្ឈមណ្ឌល។ ហ្វាលូនស្ថិតនៅក្នុងអវកាសផ្សេង, គាត់ជារូបភាពបង្រួមតូចរបស់ចក្រវាល, ដ៏មានតម្លៃមិនអាចប្រៀបផ្ទឹមបាន។ ហ្វាលូនដែលលោកគ្រូធំលីហ៊ុងជឺផ្ដល់ឲ្យអ្នកបួសហាត់រាល់ថ្ងៃរាល់ម៉ោងបង្វិលមិនឈប់, ស្វ័យប្រវត្តិជួយអ្នកបួសហាត់ហាត់គង់។ ក៏មានន័យថា, អ្នកបួសហាត់ទោះបីគ្មានតែងតែកំពុងហាត់គង់, តែផ្ទុយមកវិញហ្វាលូនកំពុងហាត់មនុស្សមិនឈប់។ នេះជាវិធីសាស្រ្ដបួសហាត់តែមួយគត់ក្នុងធម្មក្ខន្ធបួសហាត់ទាំងអស់ដែលអាចសម្រេចបាន “ធម៌ហាត់មនុស្ស” ដែលបង្រៀនចេញនៅលើពិភពលោកសព្វថ្ងៃ។
ហ្វាលូនគឺជាពិភពមួយ។ ហ្វាលូននៃពុទ្ធវង្ស, អវិជ្ជមាន-វិជ្ជមាននៃតាវវង្ស, ទាំងអស់នៃពិភព១០ទិស, គ្មានអ្វីមិនបញ្ចាំងនៅក្នុងហ្វាលូន។ ហ្វាលូនបង្វិល (បណ្ដោយទ្រនិចនាឡិកា) ខាងក្នុងប្រោសខ្លួនឯង, ស្រូបយកថាមពលចំនួនធំពីក្នុងចក្រវាល, វិវត្ដន៍ក្លាយជាគង់; ហ្វាលូនបង្វិល (បញ្រ្ចាសទ្រនិចនាឡិកា) ខាងក្រៅប្រោសមនុស្ស, បញ្ចេញថាមពល, ប្រោសសត្វលោកទាំងឡាយ, កែតម្រូវស្ថានភាពមិនត្រឹមត្រូវទាំងអស់; មនុស្សនៅជុំវិញអ្នកបួសហាត់សុទ្ធតែនឹងទទួលបានអត្ថប្រយោជន៍។
៨លក្ខណៈធំរបស់ហ្វាលូនតាហ្វា
នៅលើទ្រឹស្ដីហ្វាលូនតាហ្វាទាំងស្រុងមិនដូចគ្នានឹងវិធីសា្រស្រ្ដបួសហាត់ប្រពៃណី, មិនដូចគ្នានឹងលទ្ធិហាត់តានរបស់បណ្ដាវង្ស, បណ្ដាធម្មក្ខន្ធនិកាយ។ ហ្វាលូនតាហ្វាធ្វើឲ្យអ្នកបួសហាត់សមកាលកម្មនឹងចរិតពិសេសខ្ពស់បំផុតនៃចក្រវាល “សច្ចៈ-ករុណា-ខន្ដី”, ជាមួយនឹងគង់ហ្វាដទៃណាមួយសុទ្ធតែមានភាពខុសគ្នាមូលដ្ឋាន, កន្លែងពិសេសតែមួយរបស់គាត់ចម្បងមាន៨លក្ខណៈខាងក្រោម៖
១). បួសហាត់ហ្វាលូន, មិនហាត់តាន, មិនភ្ជាប់តាន; ២). មនុស្សគ្មានកំពុងហាត់គង់, តែហ្វាលូនកំពុងហាត់មនុស្ស; ៣). បួសហាត់សតិម្ចាស់, ខ្លួនឯងទទួលបានគង់; ៤). បួសទាំងចរិតបួសទាំងជីវិត; ៥). ៥សំណុំគង់ហ្វា, សាមញ្ញងាយរៀន; ៦). មិននាំតាមគំនិត, មិនលេចឡើងគម្លាត, កើនគង់លឿន; ៧). ហាត់គង់មិនសម្ដែងទីកន្លែង, ពេលវេលា, ទិសដៅ, ក៏មិនសម្ដែងដកហូតគង់; ៨). មានបរមីលោកគ្រូការពារ, មិនខ្លាចទុច្ចរិតខាងក្រៅជ្រៀតជ្រែក។ (សូមមើល《តាយ្វៀនម៉ានហ្វា》)
ហ្វាលូនតាហ្វាគឺជាសុចរិតធម៌, ដរាបណាអ្នកបួសហាត់យោងតាមតម្រូវរបស់មហាធម៌រក្សាជាប់ចិត្តចរិត, កម្ចាត់ចោលចិត្តប្រកាន់, នៅក្នុងបួសហាត់បោះចោលចំណង់ដែលមិនត្រឹមត្រូវណាមួយ, គឺអាចសុចរិតមួយបង្ហាប់រាប់រយទុច្ចរិត។
បួសហាត់ហ្វាលូនតាហ្វាចាប់ផ្ដើមកាលណាគឺស្ថិតនៅលើចំណុចផ្ដើមដ៏ខ្ពស់, សម្រាប់វត្តីដែលមានវាសនានិងមនុស្សហាត់គង់ជាច្រើនឆ្នាំតែមិនបង្កើនគង់ផ្ដល់នូវធម្មក្ខន្ធបួសហាត់មួយដែលសម្រួលបំផុត, លឿនបំផុត, ល្អបំផុតក៏ជាកម្របំផុត, អាចអនុញ្ញាតឲ្យអ្នកបួសហាត់បន្ដលើកកម្ពស់ជាន់ថ្នាក់, ទាល់តែបើកគង់ត្រាស់ដឹង, សម្រេចបរិបូរសម្រេចមគ្គផល។
ហ្វាលូនតាហ្វាផ្សព្វផ្សាយទូលាយលើពិភពលោក
បច្ចុប្បន្ន, ហ្វាលូនតាហ្វាបានផ្សព្វផ្សាយទូលាយទូទាំងសកល៦ទ្វីបជាង១១០ប្រទេសនិងតំបន់, ទទួលបានរាប់ម៉ឺនប័ណ្ណសរសើរ, ទទួលបានការស្វាគមន៍និងស្រលាញ់ចូលចិត្តមួយថ្ងៃកាន់តែច្រើននៃក្រុមជាតិសាសន៍ខុសៗគ្នានៅជុំវិញពិភពលោក។ អត្ថបទចម្បង “[ជួនហ្វាលូន]” របស់ហ្វាលូនតាហ្វា។ល។ ត្រូវបានបកប្រែជាង៥០ភាសា, បោះពុម្ពនិងផ្សព្វផ្សាយនៅទូទាំងពិភពលោក។
ថ្វីត្បិតហ្វាលូនតាហ្វាយកគង់ហ្វាពុទ្ធវង្សបង្រៀនតជំនាន់, តែផ្ទុយមកវិញគឺចង្អុលបង្ហាញចេញអាថ៌កំបាំងពិតនៃពិភពបួសហាត់ទាំងមូល, រួមបញ្ចូលអត្ថន័យពិតនៃរាងកាយលោកធាតុ, ចក្រវាល, ជីវិត។ ហ្វាលូនតាហ្វាសមស្របនឹងមនុស្សរបស់ជំនឿសាសនាខុសគ្នា, ជាតិសាសន៍នៃប្រទេសខុសគ្នា, ស្រទាប់វណ្ណៈអាយុខុសគ្នានិងគ្រប់មុខគ្រប់របរដើម្បីបួសហាត់។
ការអនុវត្តន៍ជាក់ស្ដែងបួសហាត់របស់មនុស្សរាប់រយលាននាក់បង្ហាញឲ្យឃើញថា, ហ្វាលូនតាហ្វាគឺមហាធម៌មហាតាវ, អាចនាំយកមនុស្សបួសពិតដល់ជាន់ថ្នាក់ខ្ពស់ជាង, ក្នុងពេលដំណាលគ្នានឹងផ្ដើមផលប៉ះពាល់វិជ្ជមានធំសម្បើមដល់សង្គមមនុស្សជាតិ។
នៅសម័យប្រវត្តិសាស្រ្ដពិសេសនាថ្ងៃនេះ, លោកគ្រូធំលីហ៊ុងជឺយកហ្វាលូនតាហ្វាដ៏មានតម្លៃដែលមិនអាចប្រៀបផ្ទឹមបានដល់សាធារណៈជន, ផ្ដល់ហ្វាលូនឲ្យកូនសិស្សបួសពិត, អ្នកឃើញនឹងមានវាសនា, ឱកាសដ៏កម្រនេះពិបាកជួបបាន។
「 ចូរគោរពឲ្យតម្លៃ! មហាធម៌កំពុងនៅចំពោះមុខលោកអ្នក។ 」